គន្លឹះទាំង៧ របស់ Web Chlaat សម្រាប់កុមារ

គន្លឹះទី១ ត្រូវ​ឆ្លាត ហើយសួរ​មាតា​បិតា​មុន​ពេល​ប្រើ​ប្រាស់​អ៊ីន​ធឺណិត​

វា​គឺ​ជា​ការ​ត្រឹម​ត្រូវ​ ដែល​អ្នក​តែង​តែ​សួរ​មាតា​បិតា ​ឬ​អ្នក​ថែ​ទាំ​របស់​អ្នក​ ប្រសិន​បើ​អ្នក​អាច​ប្រើ​ប្រាស់ ​អ៊ីន​ធឺណិត​បាន​។ មាន​ព័ត៌​មាន​ជា​ច្រើន​នៅ​ក្នុង​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ​ដែល​ព័ត៌​មាន​ខ្លះ​មិន​ល្អ​សម្រាប់កុមារ​ឡើយ។​ មាតាបិតា​ ឬ​អ្នក​ថែ​ទាំ​អ្នក​ អាច​ជួយ​អ្នក​ប្រើ​ប្រាស់​ពិ​ភព​អន​ឡាញ​ដ៏​ធំនេះ​ដោយ​សុវត្ថិ​ភាព​។

គន្លឹះ​ទី២​ ត្រូវ​ឆ្លាត​ អំពី​អ្វី​ដែល​អ្នក​ចែក​រំលែក​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត<​/font>

ពេល​ខ្លះ​យើង​ចង់​ចែក​រំលែក​រូប​ភាព​កំប្លែង​ៗ ហើយ​វា​ពិត​ជា​មិន​មាន​បញ្ហា​ឡើយ​ដរាប​ណា​វា​ត្រូវ​បាន​ចែក​ រំលែក​មិន​ជា​សាធារ​ណះ។ ​យើង​មិន​គួរ​ដាក់​ព័ត៌​មាន​ផ្ទាល់​ខ្លួន​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ដោយ​សារ​មនុស្ស​មិន​ល្អ​ អាច​នឹង​រក​ឃើញ​ព័ត៌​មាន​ទាំង​នោះ​ ហើយ​ធ្វើ​​អ្វី​មិន​ល្អ​ជា​មួយ​វា។​ អ្នក​ត្រូវ​តែ​និយាយ​ជាមួយ​មាតា​បិតា​របស់​អ្ន​ក​ មុន​ពេល​ដាក់​បង្ហាញ​អ្វី​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​។ ព័ត៌មាន​ផ្ទាល់​ខ្លួន​រួម​មាន​ ឈ្មោះ​សាលា​រៀន​ អាស័យ​ដ្ឋាន​ លេខ​ទូរស័ព្ទ​ លេខ​សំងាត់​ ចំណង់​ចំណូល​ចិត្ត​ និង​អ្វី​ផ្សេង​​ទៀត​ដែល​ធ្វើ​អោយ​អ្នក​មាន​លក្ខណះ​ពិសេស។​

គន្លឹះ​ទី៣​ ត្រូវ​ឆ្លាត​ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ត្រូវ​បាន​គេ​គំរាម​កំហែង​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​

មិន​មែន​គ្រប់​គ្នា​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​សុទ្ធ​តែ​ល្អ​នោះ​ទេ។​ ពេល​ខ្លះ​ មនុស្ស​ខ្លះ​អាច​នឹង​ចែក​រំលែក​រឿង​ ខ្លះ​អំពី​អ្នក​ ឬ​ក៏​ផ្ញើ​សារ​ចម្លែក​មក​អ្នក​។ ប្រសិន​បើ​រឿង​បែប​នេះ​កើត​ឡើង ​អ្នក​គួរ​និយាយ​ជា​មួយ​មាតា​បិតា ​ឬ​អ្នក​ថែ​ទាំ​របស់​អ្នក​ភ្លាម​ៗ​​ ពួក​គាត់​នឹង​អាច​ជួយ​អ្នក​ជា​មួយ​នឹ​ង​ស្ថាន​ភាព​បែប​នេះ។​ ប្រសិន​បើ​អ្នក​គិត​ថា ​អ្នក​មិន ​អាច​និយាយ​ជា​មួយ​ពួក​គាត់​បាន​អំពី​បញ្ហា​នេះ ​ហើយ​អ្នក​មិន​ចង់​បង្ហាញ​ថា​ខ្លួន​ជា​នរណា ​អ្នក​អាច​ទូរស័ព្ទ​ទៅ​កាន់ ​ChildSafe តាម​រយះ​លេខ​ ០១២ ៣១១ ១១២ ឬ​ក៏​អ៊ី​ម៉ែល​ទៅ​កាន់​ childsafe@friends-international.org

គន្លឹះ​ទី​៤ ​ត្រូវ​ឆ្លាត​ ហើយ​តែង​តែ​ធ្វើ​ជា​ក្មេង​ល្អ​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​

ការ​កំសាន្ត​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ គឺ​ពិត​ជា​សប្បាយ​ណាស់​ វា​ដូច​ជា​ពេល​ដែល​ពួក​យើង​លេង​នៅ ​សួន​កុមារ​ជា​មួយ​មិត្ត​ភក្តិ​របស់​យើង​ដែរ​ ហើយ​យើង​គួរ​តែ​ធ្វើ​ជា​ក្មេង​ល្អ​រហូត។​ ការ​និយាយ​រឿង​ឥត​ប្រយោជន៍​ ឬ​ចែក​ចាយ​នូវ​អ្វី​ដែល​អ្នក​ដ៏ទៃ​មិន​ចង់​អោយ​អ្នក​ចែក​ចាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ត្រូវ​បាន​គេ​ហៅ​ថា ​cyber-bullying ហើយ​វា​ក៏​អាច​ជា​រឿង​ឥត​ប្រយោជន៍​ផង​ដែរ​នៅ​ពេល​ដែល​អ្នក​និយាយ​វា​ទៅ​កាន់​អ្នក​ដ៏​ទៃ​នៅ​ក្នុង​ជីវិត​ ជាក់​ស្តែង។​ មាន​មនុស្ស​ល្អ​ជា​ច្រើន​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ ទន្ទឹម​នឹង​នោះ​ក៏​មាន​មនុស្ស​មិន​ល្អ​ជា​ច្រើន​ផង​ដែរ​ ហើយ​ពួក​យើង​ពិត​ជា​មិន​ចង់​ធ្វើ​ជា​មិត្ត​ភក្តិ​របស់ពួ​កគេ​ឡើយ។​

គន្លឹះ​ទី​៥ ​ត្រូវ​ឆ្លាត​ នៅ​ពេល​អ្នក​បង្កើត​មិត្ត​ភក្តិ​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត<​/font>

​ជា​រៀង​រាល់​ថ្ងៃ​ មាន​មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់​អ៊ីន​ធឺណិត​ ហើយ​អ្នក​ក៏​អាច​បង្កើត​មិត្ត​ភក្តិ​ជា​ច្រើន​នៅ​លើ ​គេ​ហ​ទំព័រ​លេង​ល្បែង​កំសាន្ត​ បណ្តាញ​ទំនាក់​ទំនង​សង្គ​ម កន្លែង​សំរាប់​ជជែក​ពិភាក្សា​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ហើយ​អ្នក​ពិត​ជា​អាច​បង្កើត​មិត្ត​ភក្តិ​ជា​ច្រើន​នៅ​ជុំវិញ​ពិភព​លោក។​ ប្រសិន​បើ​មិត្ត​ភក្តិ​ថ្មី​ដែល​ស្គាល់​គ្នា​តាមប្​រព័ន្ធ​ អ៊ីន​ធឺ​ណិត​ ចង់​ជួប​អ្នក​ផ្ទាល់​នៅ​ខាង​ក្រៅ ​ចូរ​អ្នក​ត្រូវ​ប្រាប់​មាតា​បិតា​ឬ​​អ្នក​ថែ​ទាំ​របស់អ្នក​។ ពេល​ខ្លះ មិត្ត​ភក្តិ​ថ្មី ​របស់​អ្នក​ មិន​ដូច​ជា​អ្វី​ដែល​គេ​បាន​ប្រាប់​មក​អ្នក​ឡើយ​ ហើយ​ពួក​យើង​គួរ​តែ​ប្រុង​ប្រយ័ត្ន​ជា​និ​ច្ច​ជា​មួយ​មិត្ត​ភក្តិ​ ដែល​ស្គាល់​គ្នា​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិ​ត​ ដោយ​សារ​ថា​ពួក​គេ​គឺ​ជា​មនុស្ស​ប្លែក​នៅ​ពិភព​ខាង​ក្រៅ។​

គន្លឹះ​ទី​៦ ត្រូវ​ឆ្លាត​ អំពី​អ៊ី​ម៉ែល​ដែល​ផ្ញើ​មក​ពី​ជន​ចម្លែក​

មាន​គណនី​អ៊ី​ម៉ែល ​គឺ​ពិត​ជា​រឿង​ដ៏​ល្អ​។ អ្នក​អាច​ផ្ញើ​សារ​ទៅ​កាន់​មិត្ត​ភក្តិ​ និង​ក្រុម​គ្រួសារ​នៅ​​ជុំ​វិញ ​ពិភព​លោក ​ហើយ​វា​ពិត​ជា​លឿន​ណាស់។​ ប៉ុន្តែ​ពេល​ខ្លះ​ យើង​ទទួល​បាន​អ៊ី​ម៉ែល​ពី​ជន​ដែលប្លែក​ ហើយ​អ៊ី​ម៉ែល ​ទាំង​អស់​នោះ​អាច​ផ្ទុក​ទៅ​ដោយ​មេរោគ​ដែល​អាច​បំផ្លាញ​កុំ​ព្យូទ័រ​/tablet/​ទូរស័ព្ទ​របស់​អ្នក​បាន។​ ប្រសិន​បើ​អ្នក​មិន ​ប្រាកដ​ថា​អ្នក​ដែល​ផ្ញើ​​អ៊ី​ម៉ែ​ល​នោះ​ជា​នរណា​ សូម​ប្រឹ​ក្សា​ជា​មួ​យ​មា​តា​បិតា ​ឬ​អ្នក​ថែ​ទាំ​អ្នក​ មុន​នឹង​បើក​អ៊ី​ម៉ែល​ នោះ។​

​គន្លឹះ​ទី​៧ ​ត្រូវ​ឆ្លាត ​អំពី​ការ​កំណត់​ឯក​ជន​ភាព​របស់​អ្នក​លើ​បណ្តាញ​សង្គម​

គ្រប់​គ្នា​ហាក់​បី​ដូច​ជា​កំពុង​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Facebook ​ក៏​ដូច​ជា​បណ្តាញ​ស​ង្គម​ដ៏ទៃ​ទៀត​នា ​ពេល​បច្ចុប្បន្ន​ ដែល​នេះ​គឺ​ជា​វិធី​សាស្រ្ត​មួយ​ដើម្បី​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​មិត្ត​ភក្តិ​ ក៏​ដូច​ជា​ក្រុម​គ្រួសារ។​ អ្នក​អាច ​មើល​ឃើញ​រូប​ភាព​ជាច្រើន​ ហើយ​យល់​ដឹង​អំពី​ព័ត៌មាន​ និង​ព្រឹត្តិ​ការណ៍​ផ្សេង​ៗ​ជុំ​វិញពិ​ភព​លោក។​ ទន្ទឹម​នឹង​ នោះ ​ក៏​មាន​ជន​ដែល​ប្លែក​ជា​ច្រើន​នៅ​លើ​​បណ្តាញ​សង្គម​ ដូច្នេះ​ហើយ​អ្នក​ត្រូវ​ធ្វើ​ការ​កំណត់​ឯក​ជន​ភាព​របស់​អ្នក​ អោយបាន​ត្រឹម​ត្រូវ​ ដើម្បី​ជៀស​វាង​មិន​អោយ​ជន​ចម្លែក​ឃើញ​នូវ​ព័ត៌​មាន​ផ្ទាល់​ខ្លួន​របស់​យើង។​ លើស​ពីនោះ​ ទៀត ​អ្នក​ត្រូវ​ចាំ​ថា​អ្នក​ត្រូវ​មាន​អាយុ​លើស​ពី​អាយុពិ​ត​ ដើម្បី​ប្រើ​ប្រាស់​បណ្តាញ​ស​ង្គម​ជា​ច្រើន​ ដូច្នេះ​ហើយ ​មុន​នឹង​បង្កើត​គណនី ​ចូរ​អ្នក​និយាយ​ជា​មួយ​មា​តា​បិតា​ ​ឬ​អ្នក​ថែ​ទាំ​របស់​អ្នក​អំពី​ការ​បង្កើត​គណនី​បណ្តាញ​សង្គម។​