គន្លឹះទាំង៧ របស់ Web Chlaat សម្រាប់មាតាបិតា

គន្លឹះទី១ ត្រូវឆ្លាត អំពីច្បាប់នៃការប្រើប្រាស់អ៊ីនធឺណិត

វា​ជា​គំនិត​ដ៏​ល្អ​ដើម្បី​ឱ្យ​មាន​ច្បាប់​អំពី​ការប្រើ​ប្រាស់​កុំ​ព្យូ​ទ័រ​/ថែប​ប្លែត​/ស្មាត​ហ្វូន​ ពី​ព្រោះ​វា​ជា​វិធី​សាស្រ្ត​ ដែល​អ្នក​អាច​ត្រួត​ពិនិត្យ​ការ​ប្រើ​ប្រាស់​ និង​ការ​ផ្សាយ​ផ្សេង​ៗ​របស់​កូន​អ្នក​។ លោក​អ្នក​អាច​ប្រើ​ប្រាស់​កម្ម​វិធី​ដើម្បី​ អោយ​ប្រាកដ​ថា​ កូន​របស់​អ្នក​មិន​ត្រូវ​បាន​ដាក់​បង្ហាញ​នូវ​អ្វី​ដែល​មិន​សមរម្យ​។ វា​ក៏​ជា​គំនិត​ល្អ​ក្នុង​ការ​បង្កើត​ពេល ​វេលា​ច្បាស់​លាស់​សម្រាប់​កូន​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​ ហើយ​ត្រូវ​ទុក​ឧបករណ៍​ទាំង​នោះ​ជា​សាធារណះ​នៅ​ក្នុង​ផ្ទះ។​ លោក​អ្នក​អាច​បង្កើត​កិច្ច​សន្យា​វេប​ឆ្លាត​ រវាង​អ្នក ​និង​កូន​របស់​អ្នក​អំពី​របៀប​ប្រើ​ប្រាស់​អ៊ីន​ធឺណិត​ដោយ ​សុវត្ថិ​ភាព។​

គន្លឹះ​ទី២​ ត្រូវ​ឆ្លាត​ អំពី​អ្វី​ដែល​អ្នក​ចែក​រំលែក​លើ​ប្រព័ន្ធអ៊ីន​ធឺ​ណិត​

អ្វី​ដែល​អ្នក​ចែក​រំលែក​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត ​វា​នឹង​ស្ថិត​នៅទី​នោះ។​ គ្រប់​គ្នា​អាច​ឃើញ​នូវ​អ្វី​ដែល​អ្នក​ ចែក​រំលែក​ ហើយ​គេ​ក៏​អាច​ចែក​ចាយ​វា​បន្ត​ផង​ដែរ​ បើ​ទោះ​បី​ជា​អ្នក​បាន​លុប​វា​ចោល​ក៏​ដោយ។​ វា​ពិត​ជា​សំខាន់​ ដែល​ត្រូវ​និយាយ​ទៅ​កាន់​ក្មេងៗ​អំពី​អ្វី​ដែល​ពួក​គេ​ចែក​ចាយ ​ហើយ​ពួក​គេ​យល់​ថា​អ្នក​ដ៏ទៃ​អាច​យក​ព័ត៌​មាន​ផ្ទាល់​ ខ្លួន ​រូប​ថត ​ពត៌​មាន​ផ្សេង​ទៀត​រ​បស់​ពួក​គេ​បាន​យ៉ាង​ស្រួល ​ហើយ​យក​វា​ប្រើ​ប្រាស់​ក្នុង​ផ្លូវមិ​ន​ល្អ។​ ពត៌​មាន​គួរ​រក្សា​ទុក​ជា​លក្ខណះ​ឯក​ជន​ រួម​មាន​ អាស័យ​ដ្ឋាន​ សាលា​រៀន ​លេខ​គណនី​ និង​ចំណង់​ចំណូល​ចិត្ត​(សម្រាប់​កុមារ)​។ វា​​ពិត​​ជា​សំខាន់​ក្នុង​ការ​ប្រើ​ប្រាស់​លេខ​សំងាត់​ដែល​ពិបាក​​លួច​បាន​ ដោយ​ប្រើ​នូវ​អក្សរ​ធម្មតា ​អក្សរ​ធំ ជា​មួយនឹ​ងលេ​ខ ​ជា​មួយ​គណនី​របស់​អ្នក​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​។ លេខ​សំងាត់​កាន់​តែ​វែង​កាន់​តែ​ប្រសើរ។​

គន្លឹះ​ទី៣​ ត្រូវ​ឆ្លាត​ និង​រៀប​ចំ​ក្នុង​ការ​ឆ្លើយ​សំនួរ​លំបាកៗ​

​នៅ​ពេល​កូន​ៗ​កំពុង​ប្រើ​ប្រាស់​អ៊ីន​ធឺណិត​ ពួក​គេ​អាច​ឃើញ​អ្វី​ដែល​ប្លែកៗ​ជា​ច្រើន​ មាន​របស់​ខ្លះ​ពិត​ជាធ្វើ ​អោយ​ពួក​គេ​ចង់​ដឹង ​ហើយ​របស់​ខ្លះ​ក៏​វា​មិន​សាក​សមស​ម្រាប់​ពួក​គេ​ផង​ដែរ​ ទោះ​បី​ជា​អ្នក​​បាន​ប្រើ​កម្ម​វិធីដើ​ម្បី​ ទប់​ស្កាត់​វា​ក៏​ដោយ។​ ក្នុង​នាម​ជា​មាតិ​បិតា​ ឬ​អ្នក​ថែ​ទាំ ​អ្នក​ត្រូវ​ត្រៀម​ឆ្លើយសំ​នួរ​ ដែល​កូន​ៗ​របស់​អ្នក​អាច​នឹង​ សួរ​នូវ​អ្វី​ដែល​ពួក​គេ​បាន​ឃើញ​នៅ​លើ​អ៊ីន​ធឺ​ណិត​។ សំនួរ​ទាំង​នោះ​អាច​ជា​មាតិ​កា​អំពី​មនុស្ស​ពេញ​វ័យ​ ទំនាក់ ​ទំនង​មនុស្ស​ភេទ​ដូច​គ្នា​ សាសនា​ វប្បធម៌ ក៏​ដូច​ជា​ប្រធាន​ផ្សេង​ៗ​ជា​ច្រើន​ទៀត។​

គន្លឹះ​ទី​៤ ត្រូវ​ឆ្លាត​ អំពី​កម្ម​វិធី​ប្រឆាំង​មេរោគ​

វា​សំខាន់​ណាស់​ដែល​ត្រូវ​មាន​កម្ម​វិធី​ប្រឆាំង​មេរោគ​ថ្មី​រហូត។ ​អ្នក ​ឬកូ​ន​របស់​អ្នក​អាច​នឹង​ទាញ​ឯក​សា​រ​ និងបើ​ក​អ៊ីម៉ែល​ដែល​ផ្ទុក​មេរោគ​ដោយ​ចៃដ​​ន្យ។ ​ប្រសិន​បើ​អ្នក​គ្មាន​កម្មវិធី​ប្រឆាំង​មេរោ​គ​ដើម្បី​ការ​ពារ​កុំព្យូទ័រ​ នោះ​ឧបករណ៍​របស់​អ្នក​អាច​នឹង​ត្រូវ​បាន​វាយ​ប្រហារ​ មាន​ន័យ​ថា​រាល់​ព័ត៌​មាន​ទាំងអស់​នឹង​ត្រូវ​បាន​លុប​ចោល​។ ទាំង​អស់​នេះ​អាច​ធ្វើ​អោយ​អ្នក​មាន​គ្រោះ​ថ្នាក់​ដោយ​ការ​លួច​អត្ត​សញ្ញាណ ​ការ​ក្លែង​បន្លំប័ណ្ណ​ទាន​ និង​ការ​បាត់​បង់​ នូវ​ឯកសារ​ទាំង​អស់។ ​សូម​កុំ​ទុក​ទិន្ន​​ន័យ​ដែល​សំខាន់​ៗ​នៅ​ក្នុង​កុំព្យូទ័រ​ឡើយ​។ ចូរ​ប្រាប់​កូន​ៗ​អំពី​ការ​ទាញ ​ឯក​សារ​ ហើយ​អ្នក​ត្រូវ​តែ​សួរ​កូន​របស់​អ្នក​ថា​ពួក​គេ​អាច​ទាញ​ឯកសារ​បាន​ត្រឹម​ត្រូវ​ ជាក់​លាក់​មួយ​ ហើយ​ប្រសិ​ន បើ​ពួក​គេ​អាច​បើក​អ៊ី​ម៉ែល​មួយ​ពី​ជន​ចម្លែក។​

គន្លឹះ​ទី​៥ ​ត្រូវ​ឆ្លាត​ អំពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ស​ង្គម​ នឹង​កូន​របស់​អ្នក​

ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​ ដើរ​តួ​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​ ហើយ​វា​ជា​ឧបករណ៍​ក្នុង​ការ​ភ្ជាប់​ ទំនាក់​ទំនង​ជា​មួយ​នឹង​ក្រុម​គ្រួសារ​ ហើយ​នឹង​មិត្ត​ភក្តិ​។ កូន​របស់​អ្នក​អាច​នឹង​ចង់​ប្រើ​ប្រាស់​គេហ​ទំព័រ​អស់នេះ ​ផងដែ​រ ប៉ុន្តែ​ចូរ​ចង​ចំា​ថា​ពួក​គេ​មាន​ការ​កំណត់​អាយុ។​ នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ មាន​អ្នកចាំ​​ឃ្លំា​មើល​កុមារ​ ហើយ​កុមារ​ពិត​ជា​ងាយ​រង​គ្រោះ​ណាស់។ ​ចូរ​ប្រាប់​កូ​ន​ៗ​របស់​អ្នក​ថា ​អ្នក​គ្រប់​គ្នា​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ មិន​ប្រាកដ​ថា​​ល្អ​​ដូច​ពួក​គេ​គិត​ឡើយ ​ដូច្នេះ​ពួក​គេ​គួរ​តែ​ទាក់​ទង​ជា​មួយ​អ្នក​ដែល​​ពួក​គេ​​ស្គាល់​នឹង​អាច​ទុក​ចិត្ត ​បាន​។ ប្រសិន​បើ​កូន​របស់​​អ្នក​ស្គាល់​ជា​មួយ​ជ​ន​ចម្លែក​ ពួក​គេ​មិន​គួរ​ជួប​ជា​មួយ​ជន​ចម្លែក​នោះ​ឡើយ។​ ប្រសិន​បើ​មិត្ត​ដែល​ពួក​គេ​ស្គាល់​តាម​ប្រព័ន្ធ​អ៊ីន​ធឺ​ណិត​ចង់​ជួប​ជា​មួយ​កូន​របស់​អ្នក​ ពួក​គេ​ត្រូវ​ប្រាប់​អ្នក។​ ប្រសិន​បើ​កូន​របស់​អ្នក​ចង់​មាន​គណនី​បណ្តាញ​សង្គម​ អ្នក​ត្រូវ​ជួយ​ពួក​គេ​ដើម្បី​បង្កើត​វា​ហើយ​ត្រូវ​កំណត់ ​សុវត្ថិភាព​អោយ​បាន​ខ្ពស់​ជា​ទីបំ​ផុត។​

គន្លឹះ​ទី៦​ ត្រូវ​ឆ្លាត ​អំពី ​cyber bullying និង​ផលវិ​បាក​

Cyber bullying គឺ​ជា​បញ្ហា​ធ្ងន់​ធ្ងរ​នៅ​ក្នុង​សង្គម​សព្វ​ថ្ងៃ​នេះ ​ហើយ​វា​ក៏​ឈាន​ចូល​ទៅ​ក្នុង​កំរិត​មួយ ​ដែល​មិន​អាច​ជៀស​វាង​បាន។​ ការ​សម្លុ​ត ឬ​គំរាម​កំហែង​ មិន​កើត​ឡើង​ត្រឹម​តែ​នៅ​ថ្នាក់​រៀន​ និង​កន្លែង​ក្មេង​លេង ​ឡើយ ​វា​ក៏​អាច​កើត​មាន​នៅ​ផ្ទះ​ និង​នៅ​លើ​កំព្យូទ័រ​ផង​ដែរ។​ លោក​អ្នក​​ត្រូវ​និយាយ​ជា​មួយ​កូ​ន​ៗ​អំពី​ផល​វិបាក​នៃ ​ការ​គំរាម​កំហែង​បែប​នេះ។​ ប្រសិន​បើ​កូន​រ​បស់​អ្នក​​ត្រូវ​បាន​គេ​គំរាម​កំហែង​ ដើម្បី​សុវត្ថិ​ភាព​អ្នក​ត្រូវ​អោយ ​ពួក​គេ​ប្រាប់​អ្នក​ ឬ​មនុស្ស​ពេញ​វ័យ​ដែល​ពួក​គេ​អាច​ទុក​ចិត្ត​បាន ​ហើយ​ពួក​គេ​ក៏​អាច​ទូរស័ព្ទ​ទៅ C​hildSafe ០១២ ៣១១ ១១២ ឫ​អ៊ី​ម៉ែល ​childsafe@friends-international.org

គន្លឹះ​ទី​៧ ត្រូវ​ឆ្លាត​ អំពី​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​ទាំង​អស់​គ្នា​

ទោះ​បី​ជា​មាន​គ្រោះ​ថ្នាក់​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ប៉ុន្តែ​អ៊ីន​ធឺណិត​គឺ​ជា​កន្លែង​ដែល​អស្ចារ្យ​មួយ។​ ព័ត៌​មាន​ល្អៗ​ជា​ច្រើន​មាន​នៅ​លើ​ប្រព័ន្ធ​អ៊ីន​ធឺណិត​ ហើយ​វា​ពិត​ជា​សំខាន់​ក្នុង​ការ​ដឹង​អំពី​របៀប​រុក​រក​ និង​ទាញ ​យក​យ៉ាង​ត្រឹម​ត្រូវ​អំពី​ព័ត៌មាន​បាន​បង្ហាញ។​ អនុញ្ញាត​កូន​របស់​អ្នក​រុក​រក ​និង​ស្វែង​រក​ព័ត៌​មាន​ ល្បែង​កំសាន្ត​ លំហាត់​គណិត​វិទ្យា​ និង​របស់​ផ្សេង​ទៀត​ដែល​ទាក់​ទាញ​ពួក​គេ។​